លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចូលរួម​កម្ម​វិធីចែក​រង្វាន់​របស់​មូលនិធិ​ធនាគារ​មេ​យ​ប៊ែ​ង​ សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ Cashville​ Kidz

​នា​រសៀល​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៧​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចូលរួម​កម្ម​វិធីចែក​រង្វាន់​របស់​មូលនិធិ​ធនាគារ​មេ​យ​ប៊ែ​ង​ សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ Cashville​ Kidz​។​ ថ្លែង​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ អគ្គនាយក​បច្ចេកទេស​ មាន​ប្រសាសន៍​ថា​ ធនាគារជាតិ​នៃ​កម្ពុជា​តែង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ព្រមទាំង​បាន​រៀបចំ​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ជា​ច្រើន​ ពិសេស​យុទ្ធនាការ​ “​តោះ​!​ និយាយ​ពី​លុយ​”​ ក្នុង​គោលបំណង​ការពារ​ប្រជាពលរដ្ឋ​ពី​ការ​កេង​បន្លំ​ តាម​រយៈ​ការ​ជ្រើសរើស​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ​និង​ចំ​គោលដៅ​។​ កម្មវិធី​ Cashville​ Kidz​ ដែល​ដាក់​ឲ្យ​ដំណើរការ​ដោយ​ធនាគារ​ មេ​យ​ប៊ែ​ង​ (​ខេ​ម​បូ​ឌា​)​ ភី​អិ​ល​ស៊ី​ នា​ពេល​នេះ​ គឺជា​ការ​បន្ត​នួ​វ​ភាគ​ជោគជ័យ​របស់​យុទ្ធនាការ​ “​តោះ​!​ និយាយ​ពី​លុយ​”​ និង​មាន​គោលដៅ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​។​