លើកកម្ពស់ការពិភាក្សា អំពីបញ្ហាហិរញ្ញវត្ថុ

បេសកកម្មរបស់យុទ្ធនាការ “តោះ! #និយាយពីលុយ” គឺសំដៅលើកកម្ពស់ការពិភាក្សាក្នុងចំណោមប្រជាជនកម្ពុជាទូទាំងប្រទេស អំពីបញ្ហាហិរញ្ញវត្ថុ ដែលជះឥទ្ធិពលដល់ការរស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់ ។ យើងសង្ឃឹមថា ការពិភាក្សានេះនឹង លើកទឹកចិត្តឱ្យប្រជាជន គ្រប់ទីកន្លែងស្វែងរកព័ត៌មាន ដែលទទួលបានពីយុទ្ធនាការនេះ ដើម្បីឱ្យពួកគាត់អាចសម្រចចិត្ត ពីរឿងលុយបានកាន់តែច្បាស់លាស់ថែមទៀត។ យុទ្ធនាការនេះត្រូវបានសហការរៀបចំ ដោយធនាគារជាតិនៃកម្ពុជា និងអង្គការអូស្រ្តាលី Good Return ។

សូមចូលមកកាន់គេហទំព័រនេះដើម្បីទទួលបានព័ត៌មានដែលលោកអ្នកត្រូវការចាំបាច់ ក្នុងការចាប់ផ្តើមធ្វើការសម្រេចចិត្តរឿងលុយដោយឆ្លាតវៃនៅថ្ងៃនេះ។

ត្រូវចងចាំថា, សម្រេចចិត្តរឿងលុយគត់មត់ អនាគតនឹងនរ ។

តោះ! #និយាយពីលុយ!

ប្រធានបទគន្លឹះទាំង ៤ របស់យុទ្ធនាការ

លើកកម្ពស់ការយល់ដឹងអំពីលទ្ធផលដែលកើតចេញពីទម្លាប់ និង ឥរិយាបថមិនល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលប្រឈមនឹងហានិភ័យខ្ពស់ ដូចជាការចំណាយលើសចំណូលនិងការខ្ចីប្រាក់ពីច្រើនកន្លែងជាដើម ព្រមទាំងផ្តោតទៅលើអត្ថប្រយោជន៍ជាច្រើន ដែលកើតចេញពីការចេះគ្រប់គ្រងប្រាក់កាក់ប្រកបដោយភាពឆ្លាតវៃ ដូចជាការរៀបចំផែនការចំណូលចំណាយ ការសន្សំ និងការខ្ចីប្រាក់ដើម្បីប្រើប្រាស់ចំទិសដៅប្រកបដោយភាពរីកចម្រើន។

លើកកម្ពស់ការយល់ដឹងអំពីហេតុការណ៍ផ្សេងៗដែលកើតឡើងដោយមិនបានព្រាងទុក។ យល់ដឹងពីផលប៉ះពាល់នៃហេតុការណ៍ទាំងនោះមកលើស្ថានភាពហិរញ្ញវត្ថុ (វិបត្តិហិរញ្ញវត្ថុ) ក៏ដូចជាបង្កើនការយល់ដឹងអំពីជម្រើសផ្សេងៗ នៃផលិតផល ឬ សេវាហិរញ្ញវត្ថុ ដែលជួយឱ្យពួកគេអាចត្រៀមខ្លួនបានកាន់តែប្រសើរក្នុងករណីជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដែលអាចកើតមានឡើង។

បង្កើនការយល់ដឹងអំពីសិទ្ធិ និងការទទួលខុសត្រូវ នៅពេលប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ ជាពិសេសយល់ដឹងអំពីសិទ្ធិ និងការទទួលខុសត្រូវនៅពេលខ្ចី ឬទទួលបានឥណទានពីអ្នកផ្តល់សេវាហិរញ្ញវត្ថុ ព្រមទាំងអាចប្រើប្រាស់សិទ្ធិជាអតិថិជនក្នុងការផ្តល់មតិយោបល់។

លើកកម្ពស់ការយល់ដឹងអំពីវិធីសាស្រ្តទំនាក់ទំនងដែលអាចឱ្យពួកគេផ្តល់មតិយោបល់អំពីបទពិសោធន៍នៃការប្រើប្រាស់សេវាហិញ្ញវត្ថុ និងយល់ដឹងអំពីសារៈសំខាន់នៃការបញ្ចេញមតិយោបល់ និងមតិតវ៉ារបស់ពួកគេ

សូមទស្សនាវីដេអូ!

សារអប់រំនៃយុទ្ធនាការ

សន្សំ

“សម្រេចចិត្តរឿងលុយគត់មត់ អនាគតនឹងនរ”

ដើរត

“ការប្រាក់កម្ចីថ្លៃខ្ពស់ហួសហេតុ នាំមាត់ខានឆ្អែតព្រោះចំណាយធំ”

អត់បញ្ហា

“កុំខ្ចីពីក្លើទៅសងម្រាក់”

ត្រីមួយកំណាត់

“មុននឹងផ្ញើលុយជូនទៅអ្នកផ្ទះ គិតគូរឲ្យច្បាស់ចាយនិងសន្សំ”

អ្នកដើរផ្សារ

“កុំឆីតាមឃ្លាន កុំហ៊ានតាមចង់ លុយខ្ចីត្រូវបង់ ទាន់តាមកំណត់”

ខ្សឹបខ្សៀវ

“រូតរះសួរនាំ រឿងលុយរឿងកាក់ ចាត់ចែងទុកដាក់ តាមមុខតាមការ”

ចាត់វិធានការ

ប្រើប្រាស់ #និយាយពីលុយ ជាមួយមិត្តភក្តិភ័ក្រ្តនិងគ្រួសារបស់អ្នក

ចែករំលែកឥតកំណត់ ក្នុងការប្រើ #និយាយពីលុយ នៅក្នុង បណ្តាញសង្គម ដែលអ្នកចូលចិត្ត

ផ្ញើសារ #និយាយពីលុយ ទៅកាន់មិត្តភ័ក្រ្ត និងក្រុមគ្រួសាររបស់លោកអ្នក

ថតរូបភាព ហើយបង្ហាញពួកយើងពីការចូលរួមក្នុងយុទ្ធនាការ តោះ! #និយាយពីលុយ

ធ្វើការស្ទង់មតិ តោះ! #និយាយពីលុយ