ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ Good Return បានរៀបចំយុទ្ធនាការ “តោះ! និយាយពីលុយ” ដើម្បីលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទាំងអស់និយាយជាមួយ ក្រុមគ្រួសាររបស់ខ្លួនអំពីបញ្ហាលុយ ។
យុទ្ធនាការនេះផ្អែកលើសំណុំសំខាន់ៗ ៤ នៃ “ពេលវេលាដែលសាកសមសម្រាប់ចែករំលែកចំណេះដឹង” ដល់អ្នកប្រើប្រាស់ ខណៈដែលពួកគេមានទំនាក់ទំនងស្រាប់ជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុ (គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ)។
សំណុំទាំង ៤ នោះរួមមាន ការប្រាស្រ័យទាក់ទង; ការចរចា; ការជ្រើសរើស; និង ការប្រើប្រាស់.
យុទ្ធនាការនេះផ្តល់និងលើកកម្ពស់ឧបករណ៍ដែលចាំបាច់សម្រាប់កម្មវិធីអប់រំការយល់ដឹងរបស់អ្នកប្រើប្រាស់ឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ ជាជាងតម្រូវឱ្យស្ថាប័ននីមួយៗត្រូវបង្កើតធនធាន ឬសកម្មភាពដែលចំណាយច្រើនប៉ុន្តែប្រើប្រាស់បានតែម្តងនោះ ។
យុទ្ធនាការនេះប្រើប្រាស់វីដេអូអប់រំខ្លី តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម សារ SMS វិទ្យុ និងទូរទស្សន៍ ។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះត្រូវបានរួមបញ្ចូលជាមួយនឹងឧបករណ៍ប្រើក្នុងយុទ្ធនាការ ធនធាន និងសម្ភារៈទាំងឡាយដើម្បីបញ្ជូន និងពង្រឹងសារអប់រំផ្នែកហិរញ្ញវត្ថុសំខាន់ៗនៃយុទ្ធនាការទៅកាន់ប្រជាជន ។
ធនធាននិងសម្ភារៈប្រើប្រាស់ក្នុងយុទ្ធនាការត្រូវបានរៀបចំឡើងជាពិសេសដើម្បីបំពេញនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុមានស្រាប់ ដែលផ្តល់ដោយអ្នកផ្តល់សេវាហិរញ្ញវត្ថុ រាប់បញ្ចូលទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថ។
សំណុំទាំង៤

ការប្រាស្រ័យទាក់ទង
“រួតរះសួរនាំ រឿងលុយរឿង កាក់ ចាត់ចែងទុកដាក់ តាមមុខតាមការ។ បើមានចម្ងល់ ឆាប់សួរជួប ប្រឹក្សា អ្នកផ្តល់សេវា ផ្តល់យោបល់ល្អ តោះ! និយាយពីលុយ” ។

ការចរចា
“ការប្រាក់កម្ចីថ្លៃខ្ពស់ ហួសហេតុ នាំមាត់ ខានឆ្អែតព្រោះ ចំណាយធំ។ រៀនប្រៀបធៀបអត្រា ការប្រាក់និងស្វែងយល់ ពីលក្ខខណ្ឌផ្សេងៗក្នុង ការខ្ចីលុយ។ រៀនតថ្លៃដើម្បីទទួលបានលទ្ធផលល្អ ។ តោះ! និយាយលុយ” ។

ការជ្រើសរើស
“កុំខ្ចីពីក្លើ ទៅសង ម្រាក់ ។ការខ្ចីប្រាក់ពីច្រើនកន្លែងទាំងខ្លួនមិនមាន ប្រភពចំណូលរឹងមាំ អាចនាំឲ្យគ្រួសារ និងអ្នកធ្លាក់ក្នុងអន្ទាក់ នៃភាពក្រីក្រ។ តោះ! និយាយពីលុយ” ។

ការប្រើប្រាស់
“កុំឆីតាមឃ្លាន កុំហ៊ានតាមចង់ លុយខ្ចីត្រូវបង់ ទាន់តាមកំណត់ តោះ! និយាយលុយ “ ។
English
ភាសាខ្មែរ