យុទ្ធនាការ “តោះនិយាយពីលុយ” បានផលិតសេចក្តីប្រកាសសេវាកម្មសាធារណៈ (PSAs) ដែលមានទម្រង់ជាវីដេអូ និង ខ្សែអាត់សម្លេង ។ វីដេអូទាំងនេះនឹងត្រូវបានចាប់បញ្ចាំងតាមគេហទំព័រហ្វេសប៊ុក របស់យុទ្ធនាការ Youtube ផ្សព្វផ្សាយតាមទូរទស្សន៍ និងតាមគេហទំព័រផ្ទាល់របស់យើង ។ ចំណែកខ្សែអាត់សម្លេងវិញ នឹងត្រូវបានផ្សព្វផ្សាយតាមរយៈស្ថានីយ៍វិទ្យុនៅក្នុងប្រទេសកម្ពុជា ។ PSAs ទាំងនេះត្រូវបានផលិតឡើងសម្រាប់ផ្តល់ការកម្សាន្តដែលបង្កប់ដោយព័ត៌មានសម្រាប់សាធារណៈជនដើម្បីទស្សនា ស្តាប់ និងសិក្សាអំពីវិធីសាស្ត្រជ្រើសរើស ប្រើប្រាស់ ចរចារ និងធ្វើទំនាក់ទំនង អំពីសេវា និងផលិតផលហិរញ្ញវត្ថុ ។ ភ្ជាប់ជាមួយការណែនាំពិភាក្សាដែលអាចត្រូវបានប្រើប្រាស់បន្ថែមក្នុងការទទួលព័ត៌មានទាក់ទងនឹង PSA ណាមួយ និងសម្រាប់អ្នកសម្របសម្រួលដើម្បីដឹកនាំការពិភាក្សាជាលក្ខណៈបុគ្គល និងក្រុម ។ តាមរយៈយុទ្ធនាការនេះ យើងបានបង្ហោះវីដេអូទាំងនោះ រួមជាមួយនឹងការណែនាំពិភាក្សា។ តាមដានគេហទំព័រហ្វេសប៊ុកយើង និងចូលទៅកាន់គេហទំព័រយើងឱ្យបានញឹកញាប់ដើម្បីទទួលបានវីដេអូថ្មីៗ និងការណែនាំពិភាក្សាថ្មី ។ ទស្សនាខ្សែវីដេអូ, រួចធ្វើការស្ទង់មតិ ដើម្បីទទួលបានលេខសំងាត់ ក្នុងការទាញយកការណែនាំពិភាក្សា, តោះ! និយាយពីលុយ
*ទាញយក ឯកសារណែនាំសំរាប់ការសម្របសម្រួលក្រុមពិភាក្សា (ទាំងអស់)