ផ្ទាំងបដា និងផ្ទាំងរូបភាព មានគោលដៅសំដៅកំណត់ ”សារអប់រំគោលៗ” និងបង្ហាញសារទាំងនេះទៅកាន់អ្នកប្រើប្រាស់ឱ្យកាន់តែស្តាប់បាន និងច្បាស់លាស់។ ផ្ទាំងរូបភាពមានប្រសិទ្ធិភាពពីព្រោះផ្ទាំងទាំងនេះមានភាពសាមញ្ញ និងងាយស្រួលយល់។ រូបភាពអស្ចារ្យ និង សារសំខាន់ៗ នឹងធានាថាផ្ទាំងបដា និងរូបភាពទាំងនេះអាចលេចធ្លោ និងបង្កើតឱ្យមានយន្តការជំរុញឧបករណ៍យុទ្ធនាការដទៃទៀត ដែលអ្នកផ្តល់សេវាហិរញ្ញវត្ថុ ទូរគមនាគមន៍ ឬអង្គការក្រៅរដ្ឋាភិបាលអាចចូលរួម។ ខណៈដែលមិនមែនរាល់អ្នកផ្តល់សេវាហិរញ្ញវត្ថុនឹងយល់ថាគំនិតនៃបដាទាំងនេះនឹងអាចទៅដល់អតិថិជនរបស់ពួកគេ ផ្ទាំងបដា និងរូបភាពទាំងនេះ នឹងផ្តល់ឱកាសសម្រាប់សារនៅខាងក្រៅដែលមានប្រសិទ្ធិភាពក្នុងការពន្យល់អតិថិជនពីគំនិតទាំងនេះ។ ការពិចារណាទៅលើទីតាំង និងកន្លែងបំពាក់ផ្ទាំងបដា និងរូបភាព ដែលអាចសាធារណៈជនយល់ពីខ្លឹមសារទាំងនេះជាអតិបរមា គឺមាននៅកន្លែងដូចខាងក្រោម៖
- កន្លែងដែលមានមនុស្សច្រើនប្រមូលផ្តុំគ្នា
- កន្លែងចំណតរថយន្តក្រុង ឬ ផ្លូវបំបែក
- បិតផ្ទាំងទាំងនេះនៅសងខាងនៃរថយន្តក្រុង
- ដាក់ជាផ្លាកឈរនៅកន្លែងផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់
- ព្រីនបដាដាក់ជាផ្ទាំងនៅតាមសាលធនាគារ និងកន្លែងភ្ញៀវរងចាំ
- ប្រើស្លាកបិទលើសៀវភៅ Passbook ឬទំព័រក្នុងសៀវភៅនេះ
- ផ្តល់ជាស្លាកសម្រាប់បិទបន្ទាប់ពីការបញ្ចប់កិច្ចពិភាក្សារបស់ភ្ញៀវសំខាន់ៗនៅក្នុងយុទ្ធនាការនេះ។
ទាញយក ផ្ទាំងផ្សព្វផ្សាយ ទាញយក ខិត្តប័ណ្ណ (ខាងមុខ, ខាងក្រោយ)