ធនធានសម្ភារៈបណ្តុះបណ្តាលសម្រាប់អ្នកសម្របសម្រួល ការសិក្សាប្រកបដោយប្រសិទ្ធភាពទាមទារច្រើនជាងការសិក្សាតែអំពីគំនិត ឬចែករំលែកព័ត៌មាន ។ វាក៏ពាក់ព័ន្ធផងដែរនឹងស្វែងយល់ថាតើយើងមានអារម្មណ៍យ៉ាងណាអំពីគំនិត និងទស្សនៈដែលយើងត្រូវធ្វើ ព្រមទាំងសម្រេចចិត្តថាយើងនឹងត្រូវធ្វើអ្វីជាមួយនឹងគំនិតទាំងនោះ ។ ដំណើរនៃរបកគំហើញនេះ អាចត្រូវបានគាំទ្រ និងពន្លឿនតាមរយៈការសន្ទនាគ្នា ។ ការណែនាំអាចត្រូវបានប្រើប្រាស់ជាមួយបុគ្គលតែម្នាក់ ឬច្រើននាក់ ដើម្បីដឹកនាំការពិភាក្សានេះដំណើរការ ទៅដោយជោគជ័យ ។ ការណែនាំមាន២ប្រភេទ គឺការណែនាំរយៈពេល ២០នាទី និង៤ ០នាទី ។ តាមរយៈដំណើរការអន្តរកម្មនៃការឆ្លុះបញ្ចាំងពីខ្លួនឯង អត្ថន័យថ្លែងចេញពីបរិបទតែមួយគត់របស់ ពួកគេ ការឆ្លើយតបទៅនឹងសំណួរ និងការចែករំលែក ការផ្តល់អំណាចផ្នែកហិរញ្ញវត្ថុ កិច្ចការពារ និងគំនិតនៃការការពារនិងការអភិវឌ្ឍសមត្ថភាពផ្នែកហិរញ្ញវត្ថុ ។ ដូចគ្នានឹងឧបករណ៍អន្តរកម្មដទៃទៀត កម្រិតនៃភាពជឿជាក់ និងបើកចំហ ដែលមានស្រាប់រវាងអ្នក ចូលរួមនិងអ្នកសម្របសម្រួល ក៏ដូចជាកម្រិតនៃជំនាញបណ្តុះបណ្តាលនិងការសាកសួរជាយុទ្ធសាស្រ្ត ត្រូវបានដាក់បញ្ចាំងដោយអ្នកសម្របសម្រួលនឹងមានឥទ្ធិពលលើបទពិសោធន៍ ជារួមរបស់អ្នកសិក្សា និងលទ្ធផលដែលសម្រេចបាន ។
២
ប្រើប្រាស់កិច្ចពិភាក្សាណែនាំដើម្បីចាប់ផ្តើមការចូលរួមនិងការពិភាក្សា តាមរយៈកិច្ចសន្ទនាអំពីលុយ
៣
ទាញយកឯកសារផ្សេងៗដែលមានសារៈប្រយោជន៍ ដូចជា ផ្ទាំងបដា ខិត្តប័ណ្ណ ព័ត៌មានជាក់ស្តែង ដើម្បីគាំទ្រកិច្ចពិភាក្សា
English
ភាសាខ្មែរ